បៃតងកម្ពុជាភីអិលស៊ី Close

ក្រុមហ៊ុនបៃតង (កម្ពុជា) ភីអិលស៊ី ដែលមានលោកឧកញ៉ា ភួ ពុយ ជាប្រធានក្រុមហ៊ុន ជាប់ចំណាត់ថ្នាក់លេខ១ ជាក្រុមហ៊ុនផ្គត់ផ្គង់អង្ករ នាំចេញច្រើនជាងគេនៅកម្ពុជា ក្នុងឆ្នាំ២០១៩។

ក្រុមហ៊ុនបៃតង ដែលមានរោងចក្រទំនើប និងមានសមត្ថភាពផលិត ក្នុងបរិមាណធំស្ថិតក្នុងខេត្តបាត់ដំបង ដោយចាប់ផ្តើមផលិតកែច្នៃ និងនាំចេញអង្ករផ្គត់ផ្គង់ ទៅកាន់ទីផ្សារអន្តរជាតិ តាំងពីឆ្នាំ២០១០មកទល់បច្ចុប្បន្ន។ បើគិតរហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនបាននាំចេញអង្ករ ទៅកាន់៣៤ប្រទេស នៅលើពិភពលោក ដោយទទួលបាននូវការគាំទ្រ និងទំនុកចិត្តខ្ពស់ ពីសំណាក់អតិថិជនជាដៃគូ។

អ្នកអាចចូលអានពត៌មានពាក់ពាន់នឹងអត្ថបទខាងលើក្នុងលីងខាងក្រោម
http://m.freshnewsasia.com/index.php/en/localnews/144991-2020-01-09-05-30-08.html